គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 12:6-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​មាន​សេចក្តី​ចំរើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្តី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច​របស់​ខ្លួន​ទុក​ជា​ព្រះ​ហើយ។

7. ចូរ​អ្នក​សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស​ផង វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង

8. ឬ​ឲ្យ​និយាយ​នឹង​ដី​ចុះ នោះ​នឹង​បង្រៀន​អ្នក​ដែរ ហើយ​ត្រី​នៅ​សមុទ្រ​នឹង​ថ្លែង​ប្រាប់​មក​អ្នក

9. ក្នុង​ពួក​ទាំង​នោះ តើ​មាន​ណា​មួយ​ដែល​មិន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ទាំង​អស់

10. ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ

11. ឯ​ត្រចៀក តើ​មិន​ស្តាប់​យល់​ពាក្យ​សំដី ដូច​ជា​មាត់​ភ្លក់​ឲ្យ​ដឹង​រស​អាហារ​ដែរ​ទេ​ឬ​អី

12. មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺន ទើប​មាន​យោបល់។

សូមអានជំពូកពេញលេញ យ៉ូប 12