គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 12:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា

2. គ្មាន​ផ្លូវ​សង្ស័យ​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ជា​មនុស្ស ហើយ​ប្រាជ្ញា​នឹង​រលត់​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​ពិត

3. ប៉ុន្តែ ខ្ញុំ​ក៏​មាន​យោបល់​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​មិន​ថោក​ថយ​ជាង​អ្នក​រាល់​គ្នា​ទេ តើ​មាន​អ្នក​ណា​ដែល​មិន​ស្គាល់​សេចក្តី​យ៉ាង​នោះ

4. ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្រ​សំឡាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ទ្រង់​ក៏​ឆ្លើយ​មក​ផង គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ឡក​ឲ្យ

5. ក្នុង​គំនិត​នៃ​អ្នក​ដែល​មាន​សេចក្តី​សុខ នោះ​តែង​មាន​សេចក្តី​មើល‌ងាយ​ចំពោះ​គ្រោះ​ថ្នាក់​គេ សេចក្តី​នោះ​ឯង​ប្រុង‌ប្រៀប​សំរាប់​អ្នក​ណា​ដែល​ភ្លាត់​ជើង

6. ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​មាន​សេចក្តី​ចំរើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្តី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច​របស់​ខ្លួន​ទុក​ជា​ព្រះ​ហើយ។

7. ចូរ​អ្នក​សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស​ផង វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង

សូមអានជំពូកពេញលេញ យ៉ូប 12