គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 1:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ស្រុក​អ៊ូស មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូប ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត‌ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់

2. លោក​បង្កើត​បាន​កូន​ប្រុស ៧ និង​កូន​ស្រី​៣

3. លោក​មាន​ចៀម​៧​ពាន់ អូដ្ឋ​៣​ពាន់ គោ​៥០០​នឹម និង​លា​ញី​៥០០ ក៏​មាន​បាវ‌ព្រាវ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​អស់​ទាំង​មនុស្ស នៅ​ប្រទេស​ខាង​កើត។

4. ឯ​កូន​ប្រុសៗ​របស់​លោក គេ​តែង​ជប់‌លៀង​គ្នា នៅ​ផ្ទះ​គេ​រៀង​ខ្លួន​តាម​វេន គេ​ក៏​ចាត់​ឲ្យ​ទៅ​ហៅ​ប្អូន​ស្រី​គេ​ទាំង​៣​នាក់ ឲ្យ​មក​បរិភោគ​ជា​មួយ​គ្នា

សូមអានជំពូកពេញលេញ យ៉ូប 1