គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូណាស 4:10-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​បាន​អាល័យ​ចំពោះ​ដើម​វល្លិ ដែល​ឯង​មិន​បាន​ដាំ ឬ​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ ជា​ដើម​ដែល​ដុះ​ឡើង​ក្នុង​១​យប់ ហើយ​បាន​វិនាស​ទៅ ក្នុង​១​យប់​ដូច​គ្នា​នោះ

11. ដូច្នេះ តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​១​សែន​២​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ​អី។:៚

សូមអានជំពូកពេញលេញ យ៉ូណាស 4