គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូណាស 2:4-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត​ទ្រង់​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ទ្រង់​បាន​ហូរ​ពី​លើ​ទូល‌បង្គំ

5. នោះ​ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ចេញ​ពី​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ហើយ ប៉ុន្តែ​ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់​ទៀត

6. ទឹក​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ សឹង​តែ​នឹង​ផុត​ជីវិត​ផង ទី​ជំរៅ​បាន​ហ៊ុម​ទូល‌បង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូល‌បង្គំ

7. ទូល‌បង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ​ទូល‌បង្គំ ទុក​ជា​ដរាប​ត​ទៅ ប៉ុន្តែ​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​បាន​នាំ​ទូល‌បង្គំ​ឡើង​ចេញ​ពី​រណ្តៅ​មក​ទាំង​រស់

8. កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន ទូល‌បង្គំ​បាន​សន្លប់​ទៅ នោះ​ទូល‌បង្គំ​បាន​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​សេចក្តី​អធិស្ឋាន​របស់​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់

9. ពួក​អ្នក​ដែល​មើល​ទៅ​ឯ​របស់​ឥត​ប្រយោជន៍ ដែល​មិន​ទៀង‌ទាត់ គេ​រមែង​លះ‌បង់​ចោល​សេចក្តី​អាណិត‌អាសូរ​របស់​ខ្លួន​ចេញ

10. តែ​ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ទ្រង់ ដោយ​សំឡេង​នៃ​ពាក្យ​អរ​ដល់​ព្រះ‌គុណ ហើយ​ទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ​ផង ឯ​សេចក្តី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ។

11. លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ត្រី​នោះ វា​ក៏​ក្អែ​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក។

សូមអានជំពូកពេញលេញ យ៉ូណាស 2