គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 8:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. មួយ​ទៀត ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​មនុស្ស​ដួល តើ​មិន​ក្រោក​ឡើង​វិញ​ទេ​ឬ បើ​អ្នក​ណា​បែរ​ចេញ តើ​មិន​វិល​មក​វិញ​ឬ

5. ចុះ​ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​នេះ​បាន​រា‌ថយ​ចេញ ហើយ​ជាប់​នៅ​ក្នុង​ការ​នោះ​ជានិច្ច​ដូច្នេះ គេ​កាន់​ខ្ជាប់​តាម​សេចក្តី​កំភូត ហើយ​មិន​ព្រម​វិល​មក​វិញ​ទេ

6. អញ​បាន​ផ្ទៀង​ត្រចៀក ហើយ​ប្រុង​ស្តាប់ តែ​គេ​មិន​បាន​និយាយ​ដោយ​ទៀង​ត្រង់​សោះ គ្មាន​អ្នក​ណា​មួយ​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ថា តើ​អញ​បាន​ធ្វើ​អ្វី​នេះ​គ្រប់​គ្នា​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ ដូច​ជា​សេះ​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម

7. ឯ​សត្វ​កុក​ដែល​ហើរ​លើ​អាកាស​វា​ក៏​ស្គាល់​រដូវ​វា​ដែរ ឯ​លលក និង​ត្រចៀក‌កាំ ហើយ​ក្រៀល ក៏​កាន់​ពេល​វេលា​ដែល​ត្រូវ​មក​ដែរ តែ​រាស្ត្រ​របស់​អញ គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​ទេ។

8. ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​ថា យើង​មាន​ប្រាជ្ញា ក៏​មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នឹង​យើង​ដែរ​ដូច្នេះ តែ​មើល ស្លាប​ប្រកា​ក្លែង‌ក្លាយ​របស់​ពួក​អាចារ្យ នោះ​បាន​បំផ្លាស់​ទៅ​ជា​សេចក្តី​ភូត‌ភរ​វិញ

សូមអានជំពូកពេញលេញ យេរេមា 8