1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គេនឹងយកឆ្អឹងនៃស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា និងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក
2. គេនឹងរាយឆ្អឹងទាំងនោះ នៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង និងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសំរាប់ជាជីនៅដីវិញ
3. ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលអញបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
4. មួយទៀត ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បើមនុស្សដួល តើមិនក្រោកឡើងវិញទេឬ បើអ្នកណាបែរចេញ តើមិនវិលមកវិញឬ
5. ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិមទាំងនេះបានរាថយចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ គេកាន់ខ្ជាប់តាមសេចក្តីកំភូត ហើយមិនព្រមវិលមកវិញទេ
6. អញបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញពីអំពើអាក្រក់របស់ខ្លួន ដោយថា តើអញបានធ្វើអ្វីនេះគ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម
7. ឯសត្វកុកដែលហើរលើអាកាសវាក៏ស្គាល់រដូវវាដែរ ឯលលក និងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែរាស្ត្ររបស់អញ គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។
8. ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នៅជាមួយនឹងយើងដែរដូច្នេះ តែមើល ស្លាបប្រកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្តីភូតភរវិញ