គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 8:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ គេ​នឹង​យក​ឆ្អឹង​នៃ​ស្តេច​សាសន៍​យូដា ឆ្អឹង​ពួក​ចៅ‌ហ្វាយ ឆ្អឹង​ពួក​សង្ឃ ឆ្អឹង​ពួក​ហោរា និង​ឆ្អឹង​របស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ពី​ផ្នូរ​មក

2. គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ​ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សំរាប់​ជា​ជី​នៅ​ដី​វិញ

3. ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​អញ​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។

4. មួយ​ទៀត ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​មនុស្ស​ដួល តើ​មិន​ក្រោក​ឡើង​វិញ​ទេ​ឬ បើ​អ្នក​ណា​បែរ​ចេញ តើ​មិន​វិល​មក​វិញ​ឬ

5. ចុះ​ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​នេះ​បាន​រា‌ថយ​ចេញ ហើយ​ជាប់​នៅ​ក្នុង​ការ​នោះ​ជានិច្ច​ដូច្នេះ គេ​កាន់​ខ្ជាប់​តាម​សេចក្តី​កំភូត ហើយ​មិន​ព្រម​វិល​មក​វិញ​ទេ

6. អញ​បាន​ផ្ទៀង​ត្រចៀក ហើយ​ប្រុង​ស្តាប់ តែ​គេ​មិន​បាន​និយាយ​ដោយ​ទៀង​ត្រង់​សោះ គ្មាន​អ្នក​ណា​មួយ​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ថា តើ​អញ​បាន​ធ្វើ​អ្វី​នេះ​គ្រប់​គ្នា​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ ដូច​ជា​សេះ​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម

សូមអានជំពូកពេញលេញ យេរេមា 8