គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 7:2-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា ឱ​អស់​អ្នក​ក្នុង​ពួក​យូដា ដែល​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

3. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​កែ​ផ្លូវ​ប្រព្រឹត្ត​នឹង​ចរិត​របស់​ឯង​រាល់​គ្នា​ឲ្យ​ល្អ​វិញ​ចុះ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ

4. កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ ដែល​ថា​នេះ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ពិត

5. ដ្បិត​បើ​ឯង​រាល់​គ្នា​កែ​ផ្លូវ​ប្រព្រឹត្ត និង​ចរិត​របស់​ឯង​ឲ្យ​ល្អ ហើយ​បើ​សំរេច​ក្តី​ដល់​មនុស្ស និង​អ្នក​ជិត​ខាង​ដោយ​យុត្តិ‌ធម៌

6. បើ​ឯង​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ ហើយ​មិន​កំចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ

7. នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​ឯង ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច។

8. មើល ឯង​រាល់​គ្នា​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត ដែល​នឹង​មាន​ប្រយោជន៍​មិន​បាន

9. តើ​ឯង​រាល់​គ្នា​នឹង​លួច​ប្លន់ កាប់​សំឡាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​ឯង​មិន​បាន​ស្គាល់​ពី​ដើម

10. រួច​មក​ឈរ​នៅ​មុខ​អញ​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ហើយ​ពោល​ថា យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ

11. ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​អញ តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​ឯង​រាល់​គ្នា​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ខ្លួន​អញ​បាន​ឃើញ​ការ​នេះ​ហើយ។

12. ចូរ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ឯ​ទី​កន្លែង​របស់​អញ ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​អញ​បាន​តាំង​ឈ្មោះ​អញ​ឲ្យ​នៅ​ជា​មុន​ដំបូង ត្រូវ​ឲ្យ​ពិចារណា​មើល ដែល​អញ​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

សូមអានជំពូកពេញលេញ យេរេមា 7