គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 6:27-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. អញ​បាន​តាំង​ឯង​ឡើង ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្តាល​រាស្ត្រ​អញ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ

28. គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ​យ៉ាង​ខ្លាំង គេ​ដើរ​ទៅ​មក​ទាំង​បង្កាច់​មនុស្ស​ក៏​សុទ្ធ​តែ​ជា​លង្ហិន និង​ដែក​ផង គេ​ប្រព្រឹត្ត​សេចក្តី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា

29. ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សំរង​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ

30. មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​គេ​ហើយ។

សូមអានជំពូកពេញលេញ យេរេមា 6