គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:5-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដ្បិត​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មិន​បាន​ព្រាត់‌ប្រាស​ពី​គេ​ឡើយ ទោះ​បើ​ស្រុក​គេ​មាន​ពេញ ដោយ​ទោស ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ

6. ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​រត់​ចេញ​ពី​កណ្តាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្តី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​តប​ស្នង​ដល់​គេ

7. ពី​ដើម​បាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់​បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ

8. ក្រុង​បាប៊ីឡូន​ស្រាប់​តែ​រំលំ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ភ្លាម ចូរ​ទ្រហោ​យំ​នឹង​វា​ចុះ ត្រូវ​ឲ្យ​យក​ប្រទាល​មុខ‌សះ​ទៅ​បិទ​ឲ្យ​វា​បាត់​ឈឺ បើ​សិន​ជា​នឹង​មើល​ឲ្យ​ជា​បាន

9. យើង​រាល់​គ្នា​ចង់​តែ​មើល​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង

10. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​សេចក្តី​សុចរិត​របស់​យើង​ចេញ​មក​ហើយ ចូរ​មក យើង​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង។

11. ចូរ​សំរួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ដាស់​វិញ្ញាណ​របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ទ្រង់​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចេញ ដ្បិត​នេះ​ជា​សេចក្តី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​នៃ​ទ្រង់

សូមអានជំពូកពេញលេញ យេរេមា 51