គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:27-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី និង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង

28. ចូរ​ប្រមូល​ផ្តុំ​សាសន៍​ទាំង​ប៉ុន្មាន​មក​ទាស់​នឹង​វា គឺ​អស់​ទាំង​ស្តេច​នៃ​សាសន៍​មេឌី និង​ពួក​ចៅ‌ហ្វាយ ពួក​នាយ​របស់​គេ ព្រម​ទាំង​ស្រុក​ទាំង​មូល ដែល​នៅ​ក្រោម​អំណាច​គេ​ផង

29. ផែនដី​កំពុង​ញាប់‌ញ័រ ក៏​ឈឺ​ចាប់ ពី​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​នឹង​ធ្វើ​ដល់​ក្រុង​បាប៊ីឡូន នោះ​ស្ថិត‌ស្ថេរ​នៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុក​បាប៊ីឡូន​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ

30. ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់‌ខាន​តស៊ូ គេ​នៅ​តែ​ក្នុង​ទី​មាំ‌មួន​របស់​គេ កំឡាំង​គេ​ស្បើយ​ហើយ ក៏​បាន​ត្រឡប់​ដូច​ជា​ស្រី​វិញ ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​បាន​ឆេះ​អស់​ហើយ រនុក​ទ្វារ​ក្រុង​ទាំង​អស់​ត្រូវ​បាក់​ផង

31. អ្នក​យាម​នឹង​រត់​ច្រវាត់​ទៅ​មក ហើយ​អ្នក​នាំ​ដំណឹង​នឹង​រត់​ប្រទាក់​គ្នា ដើម្បី​នឹង​បន្ត​ដំណឹង​ដល់​ស្តេច​បាប៊ីឡូន​ឲ្យ​ជ្រាប​ថា ទី​ក្រុង​ត្រូវ​គេ​ចាប់​យក​នៅ​គ្រប់​ទិស​ហើយ

32. ឯ​ផ្លូវ​ទឹក គេ​ចាប់​យក​បាន ហើយ​វាល​បឹង​គេ​ដុត​អស់​ទៅ ដូច្នេះ ពួក​ទាហាន​មាន​ចិត្ត​ភ័យ​ខ្លាច។

33. ដ្បិត​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចំរូត​នឹង​មក​ដល់​នាង

សូមអានជំពូកពេញលេញ យេរេមា 51