គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​បង្កើត​ឲ្យ​មាន​ខ្យល់ ដែល​បំផ្លាញ​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​កណ្តាល​សាសន៍​ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​អញ​ដែរ

2. អញ​នឹង​ចាត់​មនុស្ស​ដទៃ​ឲ្យ​ទៅ​ឯ​ក្រុង​បាប៊ីឡូន អ្នក​ទាំង​នោះ​នឹង​អុំ​គេ ហើយ​នឹង​រំលីង​ទាំង​អស់ ចេញ​ពី​ស្រុក​ទៅ ដ្បិត​នៅ​ថ្ងៃ​អន្តរាយ អ្នក​ទាំង​នោះ​នឹង​ឡោម‌ព័ទ្ធ​ជុំវិញ​គេ

3. ចូរ​យឹត​ធ្នូ​បាញ់​ពួក​អ្នក​ដែល​យឹត​ធ្នូ​ចុះ ព្រម​ទាំង​អ្នក​ដែល​ក្រោក​ឡើង ទាំង​ពាក់​អាវ​ក្រោះ​ផង កុំ​ឲ្យ​ប្រណី​ពួក​កំឡោះៗ​របស់​គេ​ឡើយ ត្រូវ​ឲ្យ​បំផ្លាញ​ពល‌ទ័ព​គេ​ឲ្យ​អស់​រលីង​ទៅ

4. គេ​នឹង​ត្រូវ​ដួល​ស្លាប់ នៅ​ក្នុង​ស្រុក​របស់​ពួក​ខាល់ដេ គេ​នឹង​ត្រូវ​ចាក់​ទំលុះ​នៅ​ផ្លូវ​ទី​ក្រុង។

សូមអានជំពូកពេញលេញ យេរេមា 51