គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 50:24-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. នែ បាប៊ីឡូន​អើយ អញ​បាន​ដាក់​អន្ទាក់​សំរាប់​ចាប់​ឯង ហើយ​ឯង​ត្រូវ​ជាប់​ដែរ ឯង​មិន​បាន​ដឹង​ខ្លួន​សោះ គឺ​បាន​រក​ឯង​ឃើញ ហើយ​ចាប់​បាន​ផង ពី​ព្រោះ​ឯង​បាន​ត‌យុទ្ធ​នឹង​ព្រះ‌យេហូវ៉ា

25. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បើក​ឃ្លាំង​អាវុធ​របស់​ទ្រង់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​នៃ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​របស់​ពួក​ខាល់ដេ

26. ចូរ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ពី​គ្រប់​ទី​ឆ្ងាយ​បំផុត ត្រូវ​ឲ្យ​បើក​ជង្រុក​គេ ត្រូវ​ឲ្យ​ជាន់​ឈ្លី​គំនរ​បំណែក​ទី​ក្រុង ហើយ​បំផ្លាញ​ឲ្យ​អស់​រលីង កុំ​ឲ្យ​មាន​សល់​អ្វី​ឡើយ

27. ចូរ​សំឡាប់​អស់​ទាំង​គោ​របស់​គេ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សំឡាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ

សូមអានជំពូកពេញលេញ យេរេមា 50