2. ចូរថ្លែងប្រាប់នៅកណ្តាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលបានត្រូវខ្មាសទៅ ព្រះម្រដាក់បានត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ
3. ដ្បិតនៅស្រុកខាងជើងមានសាសន៍១លើកគ្នាឡើងមកទាស់នឹងគេ ជាពួកដែលនឹងធ្វើឲ្យស្រុកគេវិនាសទៅ ឥតមានអ្នកណាអាស្រ័យនៅឡើយ ទោះទាំងមនុស្សនឹងសត្វផងបានរត់ទៅ គេបាត់អស់ហើយ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង ពួកកូនចៅអ៊ីស្រាអែលនឹងមក ទាំងខ្លួនគេ និងពួកកូនចៅយូដាទាំងអស់គ្នាផង គេនឹងដើរតាមផ្លូវ ទាំងយំបណ្តើរ ហើយនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃគេ
5. គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខដំរង់ទៅចំពោះក្រុងនោះ ដោយពាក្យថា ចូរមកយើងនឹងភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដោយសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្តីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
6. រាស្ត្ររបស់អញជាហ្វូងចៀមដែលវង្វេងបាត់ ពួកអ្នកគង្វាលរបស់គេបានបណ្តាលឲ្យគេវង្វេងទៅ ក៏បានបំបែរគេចេញនៅលើភ្នំ គេបានដើរពីភ្នំធំ ចុះទៅដល់ភ្នំតូច ហើយបានភ្លេចក្រោលរបស់គេទៅ
7. អស់អ្នកណាដែលប្រទះនឹងគេ បានត្របាក់ស៊ីគេ ហើយពួកខ្មាំងសត្រូវគេបានពោលថា យើងគ្មានទោសទេ ពីព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ដែលជាទីលំនៅនៃសេចក្តីសុចរិត គឺព្រះយេហូវ៉ាជាទីសង្ឃឹមរបស់ពួកព្ធយុកោគេ
8. ចូររត់ពីកណ្តាលក្រុងបាប៊ីឡូនទៅ ហើយចេញពីស្រុករបស់ពួកខាល់ដេឲ្យផុត ឲ្យបានដូចជាពពែឈ្មោលដែលនាំមុខហ្វូងចុះ