គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 46:22-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. សូរ​សន្ធឹក​នៃ​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព ក៏​នឹង​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅ ដូច​អ្នក​កាប់​ឈើ​ផង

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​កាប់​រំលំ​ព្រៃ​របស់​ស្រុក​អេស៊ីព្ទ​បង់ ទោះ​បើ​ជា​ព្រៃ​ស្តុក ដល់​ចូល​មិន​បាន​ក៏​ដោយ ដ្បិត​គេ​មាន​គ្នា​ច្រើន​ជាង​កណ្តូប គឺ​ហួស​ប្រមាណ​នឹង​រាប់​បាន

24. កូន​ស្រី​របស់​ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ខ្មាស នាង​នឹង​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍ ពី​ស្រុក​ខាង​ជើង

25. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​អាំម៉ូន-នរ និង​ផារ៉ោន ហើយ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ព្រះ​ទាំង​ប៉ុន្មាន និង​ស្តេច​របស់​គេ​ផង គឺ​ផារ៉ោន និង​អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​វា

26. អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​បំរើ​វា​ដែរ ក្រោយ​មក​ស្រុក​អេស៊ីព្ទ​នឹង​មាន​គេ​អាស្រ័យ​នៅ ដូច​កាល​ពី​ដើម​ឡើង​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

27. ប៉ុន្តែ ឱ​យ៉ាកុប ជា​អ្នក​បំរើ​របស់​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ឲ្យ​បាន​រួច​ពី​ទី​ឆ្ងាយ ហើយ​ពូជ​ឯង​ចេញ​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​មក​វិញ ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល​នឹង​សេចក្តី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ

28. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បំរើ​របស់​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​អញ​បាន​បណ្តេញ​ឯង​ទៅ​នោះ បាន​ផុត​អស់​រលីង​ទៅ តែ​អញ​នឹង​មិន​បំផុត​ឯង​អស់​រលីង​ទេ គឺ​នឹង​គ្រាន់​តែ​វាយ‌ផ្ចាល​ឯង តាម​ខ្នាត​ប៉ុណ្ណោះ ប៉ុន្តែ​អញ​មិន​ទុក​ឲ្យ​ឯង​នៅ​ជា​ឥត​ទោស​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 46