គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 46:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។

2. ពី​ស្រុក​អេស៊ីព្ទ គឺ​ពី​ដំណើរ​ពល‌ទ័ព​របស់​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​នៅ​ត្រង់​កើកេ‌មីស ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត ជា​ស្រុក​ដែល​នេប៊ូ‌ក្នេសា ស្តេច​បាប៊ី‌ឡូន​បាន​វាយ​យក ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូ‌យ៉ា‌គីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា

3. ចូរ​រៀប‌ចំ​ខែល​តូច​ខែល​ធំ ហើយ​ចូល​ទៅ​ឯ​ចំបាំង​ចុះ

4. ឱ​ពួក​ពល​សេះ​អើយ ចូរ​ត្រៀម​សេះ ហើយ​ឡើង​ជិះ​ចុះ ចូរ​ចេញ​មក​ទាំង​ពាក់​មួក​សឹក ចូរ​ខាត់​លំពែង ហើយ​ពាក់​អាវ​ក្រោះ​ទៅ

5. ហេតុ​អ្វី​បាន​ជា​អញ​ត្រូវ​ឃើញ​ដូច្នេះ គេ​ត្រូវ​ស្លុត​ចិត្ត ហើយ​បាន​ថយ​ចេញ​ទៅ ពួក​ខ្លាំង​ពូកែ​របស់​គេ​បាន​ត្រូវ​វាយ​ផ្តួល​ចុះ ក៏​រត់​ទៅ​ឥត​ងាក​បែរ​ទៅ​ខាង​ក្រោយ​ឡើយ ព្រោះ​មាន​សេចក្តី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6. កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់ ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ

7. តើ​អ្នក​ណា​នេះ ដែល​ឡើង​មក ដូច​ជា​ទឹក​ជន់​ដែល​ទឹក​នោះ​កំរើក​ឡើង​ដូច​ជា​ទន្លេ

8. ស្រុក​អេស៊ីព្ទ​ឡើង​មក​ដូច​ជា​ទឹក​ជន់ ហើយ​ទឹក​នោះ​ក៏​កំរើក​ឡើង​ដូច​ជា​ទន្លេ គេ​អួត​ថា អញ​នឹង​ក្រោក​ឡើង អញ​នឹង​គ្រប​លើ​ផែនដី អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង

សូមអានជំពូកពេញលេញ យេរេមា 46