គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 41:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​៨០​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​ដង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

6. ឯ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ នោះ​ក៏​និយាយ​ថា សូម​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម

7. រួច​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​សំឡាប់​គេ​បោះ​ចោល​ទៅ​ក្នុង​រណ្តៅ

8. ប៉ុន្តែ​មាន​១០​នាក់​ក្នុង​ពួក​គេ ដែល​អង្វរ​ដល់​អ៊ីស‌ម៉ា‌អែល​ថា សូម​កុំ​សំឡាប់​យើង​ខ្ញុំ​ឡើយ ពី​ព្រោះ​យើង​ខ្ញុំ​មាន​ស្បៀង​អាហារ ជា​ស្រូវ‌សាលី ស្រូវ​ឱក ប្រេង និង​ទឹក​ឃ្មុំ​កប់​ទុក​នៅ​ចំការ ដូច្នេះ​អ៊ីស‌ម៉ា‌អែល​ក៏​អាក់‌ខាន មិន​បាន​សំឡាប់​អ្នក​ទាំង​នោះ ជា​មួយ​នឹង​បង​ប្អូន​គេ​ទេ

9. រីឯ​រណ្តៅ​ដែល​អ៊ីស‌ម៉ា‌អែល​បោះ​ចោល​អស់​ទាំង​សាក‌សព​នៃ​មនុស្ស ដែល​បាន​សំឡាប់​ទៅ​ជា​មួយ​នឹង​កេដាលា នោះ​គឺ​ជា​រណ្តៅ​ដែល​ស្តេច​អេសាបាន​ជីក ដោយ​ខ្លាច​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ឯ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​បំពេញ​រណ្តៅ ដោយ​សព​របស់​មនុស្ស​ដែល​បាន​សំឡាប់​នោះ

10. អ៊ីស‌ម៉ា‌អែល​ក៏​ចាប់​យក​សំណល់​បណ្តា‌ជន ដែល​នៅ​មីសប៉ា នាំ​ទៅ​ជា​ឈ្លើយ គឺ​ទាំង​បុត្រី​ស្តេច​ទាំង​ប៉ុន្មាន និង​ជន​ទាំង‌ឡាយ​ដែល​សល់​នៅ​ត្រង់​មីសប៉ា ជា​ពួក​អ្នក​ដែល​នេប៊ូសា‌រ៉ាដាន​មេ‌ទ័ព​ធំ​បាន​ផ្ទុក‌ផ្តាក់​ដល់​កេដាលា ជា​កូន​អ័ហ៊ីកាម នោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ រួច​ចេញ​ដំណើរ​ទៅ ដើម្បី​នឹង​ឆ្លង​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន។

11. កាល​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ បាន​ឮ​និយាយ​ពី​អស់​ទាំង​ការ​អាក្រក់ ដែល​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា​បាន​ធ្វើ

12. នោះ​គេ​ក៏​នាំ​ពួក​ទាហាន​របស់​ខ្លួន​ទាំង​អស់ លើក​ចេញ​ទៅ​ច្បាំង​នឹង​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ប្រទះ​គ្នា​ត្រង់​ស្រះ​ធំ​នៅ​គីបៀន

សូមអានជំពូកពេញលេញ យេរេមា 41