1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើឯងរាល់គ្នានឹងវិលមកវិញ ឱពួកអ៊ីស្រាអែលអើយ បើឯងនឹងមកឯអញវិញ ហើយនឹងលះបង់អំពើគួរស្អប់ខ្ពើមរបស់ឯងចេញពីមុខអញទៅ នោះឯងរាល់គ្នាមិនត្រូវបំបរបង់ទេ
2. ហើយបើឯងនឹងស្បថដោយពិតត្រង់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតថា ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅពិត នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងទ្រង់ ហើយនឹងអួតសរសើរពីទ្រង់។
3. ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូល ដល់មនុស្សនៅស្រុកយូដា និងក្រុងយេរូសាឡិមដូច្នេះថា ចូរកំសុលដីហាប់របស់ឯងរាល់គ្នាឡើង ហើយកុំឲ្យសាបព្រោះ នៅកណ្តាលបន្លាឡើយ