គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 37:7-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​ឯង​ឲ្យ​មក​សួរ​ដល់​អញ​ថា មើល ពួក​ពល‌ទ័ព​របស់​ផារ៉ោន ដែល​លើក​ចេញ​មក​ជួយ​ឯង គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​របស់​គេ​វិញ

8. រួច​ពួក​ខាល់ដេ​នឹង​មក​ម្តង​ទៀត ច្បាំង​នឹង​ទី​ក្រុង​នេះ ហើយ​នឹង​ចាប់​យក​បាន​ផង រួច​គេ​នឹង​ដុត​ចោល

9. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា កុំ​ឲ្យ​បញ្ឆោត​ខ្លួន​ឯង​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​នឹង​មិន​ថយ​ចេញ​ទៅ​ទេ

10. ពី​ព្រោះ​ទោះ​បើ​ឯង​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​ឯង ឲ្យ​មាន​សល់​តែ​មនុស្ស​របួស​ប៉ុណ្ណោះ​ក៏​ដោយ គង់​តែ​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ។

11. នៅ​គ្រា​ដែល​ពល‌ទ័ព​របស់​ពួក​ខាល់ដេ បាន​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ខ្លាច​ពួក​ពល‌ទ័ព​របស់​ផារ៉ោន​ហើយ

សូមអានជំពូកពេញលេញ យេរេមា 37