គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 37:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នោះ​យេរេមា​ក៏​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ចង់​ទៅ​ឯ​ស្រុក​បេន‌យ៉ា‌មីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​កណ្តាល​ពួក​អ្នក​ស្រុក​នោះ

13. តែ​កាល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេន‌យ៉ា‌មីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា ឯង​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឬ

14. យេរេមា​ប្រកែក​ថា​មិន​មែន​ទេ ខ្ញុំ​មិន​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឡើយ ប៉ុន្តែ​យារីយ៉ា​មិន​ព្រម​ជឿ​លោក​សោះ ក៏​ចាប់​យេរេមា​នាំ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ

15. នោះ​ពួក​ចៅ‌ហ្វាយ​មាន​សេចក្តី​ក្រោធ​នឹង​យេរេមា ក៏​វាយ​លោក ហើយ​នាំ​ទៅ​ឃុំ​ទុក​ក្នុង​ផ្ទះ​ស្មៀន​យ៉ូណា‌ថាន ដ្បិត​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​គុក​ហើយ។

16. កាល​យេរេមា​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នៃ​គុក នៅ​ក្រោម​ដី​នោះ រួច​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៅ

17. នោះ​ស្តេច​សេដេគា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្តេច​ទ្រង់​សួរ​លោក​ដោយ​សំងាត់​នៅ​ក្នុង​ដំណាក់​ថា តើ​មាន​ព្រះ‌បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ យេរេមា​ទូល​តប​ថា មាន​ដែរ លោក​ក៏​ទូល​ថា ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន

18. មួយ​ទៀត យេរេមា​ក៏​ទូល​សួរ​ស្តេច​សេដេគា​ថា តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​នឹង​ទ្រង់ ឬ​នឹង​ពួក​នាម៉ឺន​ទ្រង់ ឬ​នឹង​ពួក​ជន‌ជាតិ​នេះ បាន​ជា​ដាក់​ទូល‌បង្គំ​នៅ​ក្នុង​គុក​ដូច្នេះ

19. ឥឡូវ​តើ​ពួក​ហោរា​របស់​ទ្រង់​នៅ​ឯ​ណា​ដែល​គេ​ទាយ​ថា ស្តេច​បាប៊ីឡូន​នឹង​មិន​មក​ទាស់​នឹង​ទ្រង់ ឬ​ទាស់​នឹង​ស្រុក​នេះ​ឡើយ​នោះ

20. ឥឡូវ​នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​ព្រះ‌សណ្តាប់ សូម​មេត្តា​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​បន្តិច សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ ក្នុង​ផ្ទះ​របស់​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ ក្រែង​ទូល‌បង្គំ​ស្លាប់​នៅ​ទី​នោះ

សូមអានជំពូកពេញលេញ យេរេមា 37