គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 37:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សេដេគា ជា​បុត្រ​នៃ​យ៉ូសៀស​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​យេកូនា ជា​បុត្រ​របស់​យេហូយ៉ាគីម ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​តាំង​ឡើង​ជា​ស្តេច នៅ​ស្រុក​យូដា

2. ប៉ុន្តែ​ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ឬ​បណ្តា‌ជន​នៅ​ក្នុង​ស្រុក​នោះ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ដោយ‌សារ​ហោរា​យេរេមា​ឡើយ។

3. ឯ​ស្តេច​សេដេគា ទ្រង់​ចាត់​យេហ៊ូកាល ជា​កូន​សេលេមា និង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ឲ្យ​ទៅ​ឯ​យេរេមា ដោយ​ផ្តាំ​ថា ចូរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ឥឡូវ​ផង

4. រីឯ​យេរេមា​លោក​ទៅ​មក​ក្នុង​បណ្តា‌ជន ដ្បិត​គេ​មិន​ទាន់​បាន​ឃុំ​ទុក​លោក​នៅ​ឡើយ

5. គ្រា​នោះ​ពល‌ទ័ព​របស់​ផារ៉ោន ក៏​លើក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​ពួក​ខាល់ដេ ដែល​កំពុង​តែ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ដំណឹង​នោះ​ហើយ គេ​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។

6. ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ហោរា​យេរេមា​ថា

7. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​ឯង​ឲ្យ​មក​សួរ​ដល់​អញ​ថា មើល ពួក​ពល‌ទ័ព​របស់​ផារ៉ោន ដែល​លើក​ចេញ​មក​ជួយ​ឯង គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​របស់​គេ​វិញ

សូមអានជំពូកពេញលេញ យេរេមា 37