គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 34:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. តែ​ឥឡូវ​នេះ បាន​បែរ​ទៅ​ជា​បង្អាប់​ដល់​ឈ្មោះ​អញ​វិញ ដោយ​បាន​បង្ខំ​ឲ្យ​ពួក​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រៀង​ខ្លួន ដែល​ឯង​បាន​លែង​ឲ្យ​រួច​ចេញ​តាម​បំណង​ចិត្ត​គេ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រាល់​គ្នា​វិញ​ទៀត។

17. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ ដល់​បង​ប្អូន​ឯង​រៀង​ខ្លួន និង​ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​ទេ ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ឯង​រាល់​គ្នា​វិញ គឺ​ឲ្យ​រួច​ចេញ​ទៅ​ដល់​ដាវ ដល់​អាសន្ន‌រោគ ហើយ​ដល់​អំណត់‌អត់​ដែរ អញ​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​សាត់​អណ្តែត​ទៅ​មក កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី

18. ហើយ​អញ​នឹង​ប្រគល់​ពួក​មនុស្ស ដែល​បាន​ក្បត់​នឹង​សេចក្តី​សញ្ញា​របស់​អញ ជា​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​តាម​ពាក្យ​នៃ​សេចក្តី​សញ្ញា ដែល​គេ​បាន​តាំង​នៅ​មុខ​អញ ក្នុង​កាល​ដែល​គេ​បាន​ពុះ​កូន​គោ​ជា​២​ចំហៀង រួច​ដើរ​នៅ​កណ្តាល​ចំហៀង​ទាំង​២​នោះ

19. ជា​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម ពួក​សេនាបតី ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​ដែល​បាន​ដើរ​កណ្តាល​ចំហៀង​នៃ​កូន​គោ​នោះ

សូមអានជំពូកពេញលេញ យេរេមា 34