គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 34:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​យេរេមា ក្នុង​កាល​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ហើយ​អស់​ទាំង​នគរ​នៅ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​គេ ព្រម​ទាំង​ប្រជា‌ជាតិ​ទាំង‌ឡាយ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា

2. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ទូល​សេដេគា ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល

3. ឯ​ឯង​នឹង​មិន​រួច​ពី​កណ្តាប់​ដៃ​នៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ជា​ពិត ឯង​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​នឹង​និយាយ​នឹង​ឯង​ផ្ទាល់​មាត់ រួច​ឯង​នឹង​ត្រូវ​ទៅ​ឯ​ក្រុង​បាប៊ីឡូន

4. ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទ្រង់​ថា ឯង​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ

5. គឺ​ឯង​នឹង​ស្លាប់​ដោយ​សេចក្តី​សុខ​វិញ ហើយ​គេ​នឹង​បូជា​សព​របស់​ឯង ដូច​ជា​បាន​បូជា​ភ្លើង​ថ្វាយ ដល់​ពួក​ព្ធយុ‌កោ​ឯង គឺ​ជា​ពួក​ស្តេច​ដែល​នៅ​មុខ​ឯង​ដែរ គេ​នឹង​យំ​ទួញ​នឹង​ឯង​ថា ឱ​ព្រះ‌អម្ចាស់​អើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ចេញ​វាចា​ហើយ។

6. នោះ​ហោរា​យេរេមា ក៏​ទូល​គ្រប់​ទាំង​ព្រះ‌បន្ទូល​នេះ​ដល់​សេដេគា ជា​ស្តេច​យូដា នៅ​ក្រុង​យេរូ‌សាឡិម

7. ក្នុង​កាល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​នឹង​ក្រុង​ឡាគីស ហើយ​នឹង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។

សូមអានជំពូកពេញលេញ យេរេមា 34