គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 33:9-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯ​ទី​ក្រុង​នេះ នឹង​បាន​សំរាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​អញ សំរាប់​ជា​សេចក្តី​សរសើរ និង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​អញ​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត‌ខ្លាច ហើយ​ភ័យ​ញ័រ​ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី​ល្អ និង​សេចក្តី​សុខ​ទាំង​ប៉ុន្មាន ដែល​អញ​ផ្តល់​ដល់​គេ។

10. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ទី​នេះ​ដែល​ឯង​រាល់​គ្នា​ថា ជា​ទី​ខូច​បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត

11. ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ពី​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​ដង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ យេរេមា 33