គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:38-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ

39. អញ​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​១ និង​ផ្លូវ​ប្រព្រឹត្ត​តែ​១ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ​ជា​ដរាប សំរាប់​ជា​សេចក្តី​ល្អ​ដល់​គេ និង​កូន​ចៅ​គេ​ត​រៀង​ទៅ

40. អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​គេ ជា​សេចក្តី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ថា អញ​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្តី​ល្អ​វិញ អញ​នឹង​ដាក់​សេចក្តី​កោត‌ខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ

41. អើ អញ​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្តី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​អញ​នឹង​ដាំ​គេ​ចុះ នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​អញ

42. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​អស់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជន‌ជាតិ​នេះ​យ៉ាង​ណា អញ​ក៏​នឹង​នាំ​អស់​ទាំង​ការ​ដែល​អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាង​នោះ​ដែរ

43. គ្រា​នោះ​មនុស្ស​នឹង​ទទួល​បញ្ចាំ​ចំការ នៅ​ក្នុង​ស្រុក​នេះ​ទៀត ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ថា បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ

44. មនុស្ស​នឹង​ទទួល​បញ្ចាំ​ស្រែ​ចំការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ និង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ស្រុក​បេន‌យ៉ា‌មីន​នេះ​ឯង​នឹង​នៅ​ក្រវិល​ក្រុង​យេរូ‌សាឡិម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា នៅ​ទី​ក្រុង​ស្រុក​ភ្នំ ទី​ក្រុង​ស្រុក​ទំនាប និង​ក្នុង​ទី​ក្រុង​នៃ​ស្រុក​ត្បូង​ទាំង​ប៉ុន្មាន​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ យេរេមា 32