គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូ‌ក្នេសា

2. រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោម‌ព័ទ្ធ ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​ហោរា​យេរេមា​ត្រូវ​ឃុំ​ទុក​នៅ​ក្នុង​ទីលាន​គុក ដែល​នៅ​ក្នុង​វាំង​នៃ​ស្តេច​យូដា

3. ពី​ព្រោះ​សេដេគា​ជា​ស្តេច​យូដា បាន​ឃុំ​លោក ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ឯង​ទាយ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​អញ​នឹង​ប្រគល់​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន

4. ហើយ​សេដេគា ជា​ស្តេច​យូដា​នឹង​មិន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ឡើយ គឺ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ស្រុក​បាប៊ីឡូន​ជា​ពិត ហើយ​នឹង​និយាយ​នឹង​គេ​ផ្ទាល់​មាត់​គ្នា ឯ​ភ្នែក​ទ្រង់​ក៏​នឹង​ឃើញ​ភ្នែក​គេ​ដែរ

5. គេ​នឹង​នាំ​យក​សេដេគា ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​ទ្រង់​នឹង​ត្រូវ​នៅ​ទី​នោះ​ទាល់​តែ​អញ​ប្រោស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទោះ​បើ​ឯង​រាល់​គ្នា​តស៊ូ​នឹង​ពួក​ខាល់ដេ​ក៏​ដោយ គង់​តែ​នឹង​ឈ្នះ​មិន​បាន​ដែរ។

6. យេរេមា​និយាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ប្រាប់​ដូច្នេះ

7. មើល ហាណាមាល ជា​កូន​សាលូម ឪពុក​ធំ​ឯង នឹង​មក​និយាយ​នឹង​ឯង​ថា សូម​ទទួល​បញ្ចាំ​ចំការ​របស់​ខ្ញុំ​ដែល​នៅ​ឯ​អាន៉ាថោត​ទៅ ដ្បិត​អំណាច​ដែល​នឹង​លោះ​បង​ប្អូន នោះ​ស្រេច​នឹង​អ្នក​ទេ

8. ដូច្នេះ​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ក៏​មក​ឯ​ខ្ញុំ​នៅ​ក្នុង​ទីលាន​គុក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា សូម​ទទួល​បញ្ចាំ​ចំការ​របស់​ខ្ញុំ ដែល​នៅ​ឯ​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ា‌មីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មរដក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​បញ្ចាំ ទុក​សំរាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ​ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត

9. ខ្ញុំ​ក៏​ទទួល​បញ្ចាំ​ចំការ ដែល​នៅ​ឯ​អាន៉ាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់​១៧​រៀល​ឲ្យ​ដល់​គាត់

10. ក៏​ធ្វើ​សំបុត្រ ហើយ​បិទ​ត្រា រួច​ហៅ​ស្មរ​បន្ទាល់​មក ហើយ​ថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់

11. ដូច្នេះ ខ្ញុំ​បាន​យក​សំបុត្រ​បញ្ចាំ ទាំង​សំបុត្រ​ដែល​បិទ​ត្រា​តាម​ច្បាប់ តាម​ទំនៀម និង​សំបុត្រ​១​ដែល​នៅ​បើក​ដែរ

12. រួច​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក ជា​កូន​នេរីយ៉ា​ដែល​ជា​កូន​ម៉ាសេយ៉ា​នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ និង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​បញ្ចាំ​នោះ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទីលាន​នៃ​គុក

សូមអានជំពូកពេញលេញ យេរេមា 32