គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ឯង​ជា​សេចក្តី​ចុះ​ក្នុង​សំបុត្រ ដែល​ហោរា​យេរេមា​បាន​ផ្ញើ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​សំណល់​ពួក​ចាស់‌ទុំ ក្នុង​ពួក​ដែល​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​នឹង​ពួក​សង្ឃ ពួក​ហោរា និង​បណ្តា‌ជន​ទាំង​អស់ ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក​ជា​ឈ្លើយ ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ឯ​ស្រុក​បាប៊ីឡូន

2. គឺ​ក្នុង​គ្រា​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គ‌មហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ

3. លោក​ផ្ញើ​សំបុត្រ​នោះ​ដោយ‌សារ​ដៃ​អេលាសារ ជា​កូន​សាផាន និង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ឯ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា

សូមអានជំពូកពេញលេញ យេរេមា 29