គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 28:13-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ចូរ​ទៅ​ប្រាប់​ដល់​ហាណានា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​ឯង​បាន​ធ្វើ​នឹម​ដែក​ជំនួស​វិញ

14. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​ដាក់​នឹម​ដែក​នៅ​ក​នៃ​សាសន៍​ទាំង​នេះ​ហើយ ដើម្បី​ឲ្យ​គេ​ត្រូវ​បំរើ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​បំរើ​ពិត​មែន អញ​ក៏​បាន​ឲ្យ​សត្វ​នៅ​វាល ដល់​គេ​ដែរ

15. រួច​ហោរា​យេរេមា​និយាយ​ទៅ​ហោរា​ហាណានា​ថា នែ ហាណានា ចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​ប្រើ​អ្នក​ទេ គឺ​អ្នក​នាំ​ឲ្យ​សាសន៍​នេះ​ទុក​ចិត្ត​ចំពោះ​សេចក្តី​កំភូត​វិញ

16. ហេតុ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តេញ​ឯង​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​ឯង​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​ឯង​បាន​ពោល​សេចក្តី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា

17. ដូច្នេះ នៅ​ខែ​អស្សុជ ក្នុង​ឆ្នាំ​នោះ​ឯង​ហោរា​ហាណានា​ក៏​ស្លាប់​ទៅ។

សូមអានជំពូកពេញលេញ យេរេមា 28