គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 28:10-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នោះ​ហោរា​ហាណានា ក៏​យក​នឹម​ពី​ក​ហោរា​យេរេមា​ទៅ​បំបាក់​ចោល

11. រួច​ហាណានា​និយាយ​ចំពោះ​បណ្តា‌ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យ៉ាង​នេះ​ឯង​ដែល​អញ​នឹង​បំបាក់​នឹម​របស់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ចេញ​ពី​ក​នៃ​អស់​ទាំង​សាសន៍​ក្នុង​រវាង​គំរប់​២​ឆ្នាំ​ទៅ​មុខ​នេះ នោះ​ហោរា​យេរេមា​ក៏​ចេញ​ទៅ​បាត់។

12. រួច​មក ក្នុង​ពេល​ក្រោយ​ដែល​ហោរា​ហាណានា​បាន​បំបាក់​នឹម​ពី​ក​យេរេមា​ចេញ​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា

13. ចូរ​ទៅ​ប្រាប់​ដល់​ហាណានា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​ឯង​បាន​ធ្វើ​នឹម​ដែក​ជំនួស​វិញ

14. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​ដាក់​នឹម​ដែក​នៅ​ក​នៃ​សាសន៍​ទាំង​នេះ​ហើយ ដើម្បី​ឲ្យ​គេ​ត្រូវ​បំរើ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​បំរើ​ពិត​មែន អញ​ក៏​បាន​ឲ្យ​សត្វ​នៅ​វាល ដល់​គេ​ដែរ

15. រួច​ហោរា​យេរេមា​និយាយ​ទៅ​ហោរា​ហាណានា​ថា នែ ហាណានា ចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​ប្រើ​អ្នក​ទេ គឺ​អ្នក​នាំ​ឲ្យ​សាសន៍​នេះ​ទុក​ចិត្ត​ចំពោះ​សេចក្តី​កំភូត​វិញ

16. ហេតុ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តេញ​ឯង​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​ឯង​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​ឯង​បាន​ពោល​សេចក្តី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ យេរេមា 28