គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 23:31-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា​ដែល​ប្រើ​អណ្តាត​និយាយ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល

32. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​ដែល​ទាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​រាស្ត្រ​អញ​វង្វេង​ចេញ​ដោយ‌សារ​សេចក្តី​កំភូត​របស់​គេ ហើយ​ដោយ‌សារ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន‌ជាតិ​នេះ​ដែរ។

33. កាល​ណា​ជន‌ជាតិ​នេះ ឬ​ហោរា​ណា ឬ​សង្ឃ​ណា នឹង​សួរ​ឯង​ថា ឯ​បន្ទុក​ពី​ព្រះ‌យេហូវ៉ា តើ​ថា​យ៉ាង​ណា​នោះ​ឯង​ត្រូវ​ឆ្លើយ​តប​ថា តើ​បន្ទុក​ណា​នោះ ឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ថា អញ​នឹង​បោះ‌បង់​ចោល​ឯង​រាល់​គ្នា​ចេញ

34. ឯ​ហោរា​ណា សង្ឃ​ណា ឬ​ជន‌ជាតិ​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះ‌យេហូវ៉ា​ហើយ អញ​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ​ផង

35. ឯង​រាល់​គ្នា​ត្រូវ​សួរ​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​ឯង​រៀង​ខ្លួន​ដូច្នេះ​វិញ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា

36. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​និយាយ ពី​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ឯ​បន្ទុក​របស់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាក្យ​របស់​គ្រប់​គ្នា​វិញ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ខុស​ទៅ​ហើយ

37. ត្រូវ​ឲ្យ​ឯង​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា​ខ្លះ​នោះ​វិញ

38. ប៉ុន្តែ​បើ​ឯង​រាល់​គ្នា​ហ៊ាន​និយាយ​ថា នេះ​ជា​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចេញ​ពាក្យ​នេះ​គឺ«បន្ទុក​របស់​ព្រះ‌យេហូវ៉ា» ហើយ​អញ​បាន​ចាត់​គេ​ឲ្យ​មក​ឯ​ឯង​ហាម​ថា កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះ‌យេហូវ៉ា​ឡើយ

39. ដូច្នេះ​មើល អញ​នឹង​ភ្លេច​ឯង​រាល់​គ្នា​អស់​រលីង ហើយ​នឹង​បោះ‌បង់​ចោល​ឯង​រាល់​គ្នា​ឆ្ងាយ​ពី​មុខ​អញ​ទៅ ព្រម​ទាំង​ទី​ក្រុង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​ព្ធយុ‌កោ​ឯង​ផង

40. រួច​អញ​នឹង​នាំ​សេចក្តី​ដំនៀល​ដ៏​នៅ​ជាប់​អស់‌កល្ប មក​លើ​ឯង​រាល់​គ្នា ព្រម​ទាំង​សេចក្តី​ខ្មាស​ដ៏​នៅ​ជាប់​ជានិច្ច​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ​ផង។

សូមអានជំពូកពេញលេញ យេរេមា 23