គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 21:9-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ក្រុង​នេះ និង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ហើយ​ដោយ​អាសន្ន‌រោគ តែ​ឯ​អ្នក​ណា​ដែល​ចេញ​ទៅ​ខាង​ពួក​ខាល់ដេ ជា​ខ្មាំង​ដែល​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា នោះ​នឹង​រស់​នៅ​វិញ ហើយ​នឹង​បាន​ជីវិត​ខ្លួន​ទុក​ដូច​ជា​របឹប

10. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សំរាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ដោយ​ភ្លើង​ចោល។

11. ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ដំណើរ​វង្សា​នៃ​ស្តេច​យូដា​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

12. ឱ​ពួក​វង្ស​ដាវីឌ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌ ចាប់​តាំង​ពី​ពេល​ព្រលឹម​ស្រាង​ចុះ ហើយ​ដោះ​អ្នក​ណា​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ​ផង ក្រែង​សេចក្តី​ក្រោធ​របស់​អញ​ចេញ​ទៅ​ដូច​ជា​ភ្លើង ហើយ​ឆេះ​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពន្លត់​បាន​ឡើយ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ ឯង​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្មដា​នៅ​វាល​អើយ អញ​ទាស់​នឹង​ឯង​ហើយ ឯង​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ផ្ចាល​ឯង​ឲ្យ​សម​តាម​ផល​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត គឺ​អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ព្រៃ​ឯង ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​របស់​ទាំង​អស់​ដែល​នៅ​ជុំវិញ​ផង។

សូមអានជំពូកពេញលេញ យេរេមា 21