គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 20:11-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ពី​ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្តី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប‌ជានិច្ច ឥត​ភ្លេច​បាន​ឡើយ

12. ប៉ុន្តែ​ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត និង​ថ្លើម​អើយ សូម​ឲ្យ​ទូល‌បង្គំ​ឃើញ​ទ្រង់​សង‌សឹក​នឹង​គេ ដ្បិត​ទូល‌បង្គំ​បាន​សំដែង​ដើម​ហេតុ​នៃ​ទូល‌បង្គំ​ដល់​ទ្រង់​ហើយ

13. ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។

14. សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​បណ្តាសា​ចុះ កុំ​ឲ្យ​ថ្ងៃ ដែល​ម្តាយ​បាន​សំរាល​ខ្ញុំ​ចេញ​មក​នោះ បាន​ពរ​ឡើយ

15. សូម​ឲ្យ​ត្រូវ​បណ្តាសា ដល់​អ្នក​ដែល​នាំ​ដំណឹង​មក​ប្រាប់​ឲ្យ​ឪពុក​ខ្ញុំ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ដោយ​ថា អ្នក​បាន​កូន​ប្រុស​ហើយ

16. សូម​ឲ្យ​មនុស្ស​នោះ​បាន​ដូច​ជា​អស់​ទាំង​ទី​ក្រុង ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ឥត​ស្តាយ​ចុះ ឲ្យ​គេ​ឮ​តែ​សំរែក​នៅ​ពេល​ព្រឹក ហើយ​សូរ​ហ៊ោ​នៅ​ថ្ងៃ​ត្រង់

សូមអានជំពូកពេញលេញ យេរេមា 20