គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 19:10-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា​មួយ​នឹង​ឯង

11. ហើយ​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ឯង ដែល​អញ​នឹង​បំបែក​បំបាក់​ជន‌ជាតិ​នេះ ហើយ​ទី​ក្រុង​នេះ​ផង គឺ​ដូច​ជា​អ្នក​ណា​បំបែក​ក្អម​របស់​ជាង​ស្មូន ឲ្យ​ផ្គុំ​ឡើង​វិញ​មិន​បាន​ដែរ ហើយ​មនុស្ស​នឹង​កប់​ខ្មោច​គេ​នៅ​ត្រង់​តូផែត ទាល់​តែ​គ្មាន​កន្លែង​ទៀត

12. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ដូច្នេះ​ដល់​ទី​នេះ ហើយ​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ គឺ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ទៅ​ដូច​ជា​តូផែត​ផង

13. អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម និង​ដំណាក់​នៃ​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ​ឯង។

14. រួច​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ទាយ​នោះ លោក​ក៏​ឈរ​នៅ​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា

15. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​អញ​នឹង​នាំ​គ្រប់​ទាំង​សេចក្តី​អាក្រក់​មក​លើ​ក្រុង​នេះ ហើយ​នឹង​អស់​ទាំង​តំបន់​នៅ​ជុំវិញ ដូច​ជា​អញ​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹង‌រូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​អញ​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 19