គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 19:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​ក្អម​ធ្វើ​ដោយ​ដី ពី​ជាង​ស្មូន​មក រួច​នាំ​ពួក​ចាស់‌ទុំ​នៃ​បណ្តា‌ជន និង​ពួក​ចាស់‌ទុំ​ក្នុង​ពួក​សង្ឃ

2. ចេញ​ទៅ​ឯ​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម ដែល​នៅ​ត្រង់​មុខ​ទ្វារ​ចូល​ហារស៊ីត ហើយ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ ដែល​អញ​នឹង​ប្រាប់​ដល់​ឯង

3. ត្រូវ​ឲ្យ​ប្រាប់​ថា ឱ​ពួក​ស្តេច​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​ទី​នេះ ដែល​អ្នក​ណា​ឮ នោះ​នឹង​ខ្ទ័រ​ត្រចៀក

4. ដ្បិត​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល ទោះ​ទាំង​ខ្លួន​គេ ពួក​ព្ធយុ‌កោ​គេ ឬ​ពួក​ស្តេច​សាសន៍​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ ដោយ​ឈាម​នៃ​មនុស្ស ដែល​ឥត​មាន​ទោស​ដែរ

5. គេ​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់​របស់​ព្រះ‌បាល​សំរាប់​នឹង​ដុត​កូន​ប្រុសៗ​របស់​គេ ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌បាល ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ ឬ​និយាយ​ឡើយ ក៏​មិន​បាន​ចូល​ក្នុង​គំនិត​អញ​ដែរ

6. ដូច្នេះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល​នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នេះ​ថា តូផែត ឬ​ថា ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម​ទៀត គឺ​នឹង​ហៅ​ថា ច្រក​ភ្នំ​សំឡេះ​វិញ

សូមអានជំពូកពេញលេញ យេរេមា 19