គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 18:7-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​ដំណើរ​សាសន៍​ណា ឬ​នគរ​ណា​ថា នឹង​ដក​រំលើង​គេ ព្រម​ទាំង​រំលំ ហើយ​បំផ្លាញ​ផង

8. បើ​សិន​ជា​នគរ​ដែល​អញ​បាន​និយាយ​នោះ នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​គិត​ធ្វើ​ដល់​គេ ក្នុង​វេលា​នោះ​ឯង

9. ហើយ​នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​សាសន៍​ណា ឬ​នគរ​ណា ថា​នឹង​ស្អាង​គេ ហើយ​តាំង​គេ​ឡើង

10. បើ​សិន​ជា​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​អញ ហើយ​មិន​ស្តាប់​តាម​ពាក្យ​អញ​វិញ នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​ល្អ ដែល​អញ​បាន​ថា​នឹង​ធ្វើ​ដល់​គេ​នៅ​វេលា​នោះ​ដែរ

11. ដូច្នេះ ចូរ​ប្រាប់​ដល់​មនុស្ស​នៅ​ស្រុក​យូដា ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ឥឡូវ​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​កំពុង​តែ​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា​ជុំវិញ ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​គំនិត​ទាស់​នឹង​ឯង​ដែរ ដូច្នេះ ចូរ​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ឯង​រៀង​ខ្លួន ហើយ​ឲ្យ​កែ​ប្រែ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​ឯង​ឡើង​វិញ​ឥឡូវ​ចុះ

12. តែ​គេ​ឆ្លើយ​ថា ឥត​ប្រយោជន៍​ទេ ដ្បិត​យើង​រាល់​គ្នា​នឹង​ដើរ​តាម​តែ​គំនិត​របស់​យើង​ប៉ុណ្ណោះ យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​តែ​សេចក្តី​រឹង‌ចចេស​នៃ​ចិត្ត​អាក្រក់​របស់​យើង​រៀង​ខ្លួន។

13. ហេតុ​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ស៊ើប​សួរ​រក​នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ចុះ តើ​ដែល​មាន​អ្នក​ណា​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​ទេ នាង​ក្រមុំ​នៃ​ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ការ​ដ៏​ពន្លឹក​គួរ​ស្បើម

14. តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន នឹង​លែង​មាន​ពី​ថ្ម​នៅ​វាល​បាន​ឬ តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ​អី

15. ដ្បិត​ឯ​រាស្ត្រ​អញ​នេះ គេ​បាន​ភ្លេច​អញ​ហើយ គេ​បាន​ដុត​កំញាន​ថ្វាយ​ដល់​អស់​ទាំង​ព្រះ​ក្លែង‌ក្លាយ ហើយ​គេ​ត្រូវ​ចំពប់​ក្នុង​ផ្លូវ​របស់​ខ្លួន គឺ​ជា​ផ្លូវ​ពី​ចាស់​បុរាណ ឲ្យ​បាន​ដើរ​វាង​ទៅ​តាម​ផ្លូវ​ច្រក​ដែល​មិន​បាន​លើក​ឡើយ

សូមអានជំពូកពេញលេញ យេរេមា 18