គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 18:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា​ថា

2. ចូរ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ផ្ទះ​ជាង​ស្មូន នៅ​ទី​នោះ​អញ​នឹង​ឲ្យ​ឯង​ឮ​ពាក្យ​អញ

3. ដូច្នេះ ខ្ញុំ​ក៏​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ជាង​ស្មូន ហើយ​មើល គាត់​កំពុង​តែ​ធ្វើ​ការ​នៅ​លើ​តុ​វិល

4. បើ​កាល​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ។

5. ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

6. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​អញ​គ្មាន​អំណាច​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​ជាង​ស្មូន​នេះ​បាន​ធ្វើ​ដែរ​ទេ​ឬ​អី មើល ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ

7. នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​ដំណើរ​សាសន៍​ណា ឬ​នគរ​ណា​ថា នឹង​ដក​រំលើង​គេ ព្រម​ទាំង​រំលំ ហើយ​បំផ្លាញ​ផង

8. បើ​សិន​ជា​នគរ​ដែល​អញ​បាន​និយាយ​នោះ នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​គិត​ធ្វើ​ដល់​គេ ក្នុង​វេលា​នោះ​ឯង

9. ហើយ​នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​សាសន៍​ណា ឬ​នគរ​ណា ថា​នឹង​ស្អាង​គេ ហើយ​តាំង​គេ​ឡើង

10. បើ​សិន​ជា​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​អញ ហើយ​មិន​ស្តាប់​តាម​ពាក្យ​អញ​វិញ នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​ល្អ ដែល​អញ​បាន​ថា​នឹង​ធ្វើ​ដល់​គេ​នៅ​វេលា​នោះ​ដែរ

សូមអានជំពូកពេញលេញ យេរេមា 18