គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 16:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ទៀត​ថា

2. មិន​ត្រូវ​ឲ្យ​ឯង​យក​ប្រពន្ធ ឬ​បង្កើត​កូន​ប្រុស​កូន​ស្រី​នៅ​ទី​នេះ​ទេ

3. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​ប្រុស​កូន​ស្រី​ដែល​កើត​នៅ​ទី​នេះ ហើយ​ពី​ម្តាយ​ដែល​សំរាល​វា​មក និង​ពី​ឪពុក​ដែល​បង្កើត​វា​នៅ​ស្រុក​នេះ​ដូច្នេះ​ថា

4. គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់​ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​កប់​ខ្មោច​គេ​ដែរ គឺ​គេ​នឹង​បាន​ដូច​ជា​ជី​នៅ​ដី​វិញ គេ​នឹង​ត្រូវ​វិនាស​បង់​ដោយ​ដាវ និង​សេចក្តី​អំណត់‌អត់ ហើយ​ខ្មោច​គេ​នឹង​បាន​សំរាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី។

5. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ក៏​កុំ​ឲ្យ​ទៅ​យំ​សោក ឬ​ទួញ​ទំនួញ​ព្រោះ​គេ​ឡើយ ដ្បិត​អញ​បាន​ដក​សេចក្តី​សុខ​របស់​អញ គឺ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត‌អាសូរ ចេញ​ពី​ជន‌ជាតិ​នេះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6. មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ឥត​មាន​អ្នក​ណា​កប់​ខ្មោច​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ដែរ

7. នឹង​គ្មាន​អ្នក​ណា​កាច់​នំបុ័ង​ក្នុង​ការ​សោយ​សោក​នោះ ដើម្បី​នឹង​កំសាន្ត​ចិត្ត​ពី​ដំណើរ​អ្នក​ដែល​ស្លាប់​សោះ ក៏​នឹង​គ្មាន​អ្នក​ណា​ជូន​ពែង​រំដោះ​ទុក្ខ​ដល់​គេ ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​គេ​ផង

8. ឯ​ផ្ទះ​ដែល​គេ​កំពុង​ស៊ី‌លៀង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​នឹង​គេ​ដែរ

9. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល នៅ​គ្រា​អាយុ​ឯង ហើយ​នៅ​ចំពោះ​ភ្នែក​ឯង នោះ​អញ​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ និង​សំឡេង​អរ​សប្បាយ​ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។

សូមអានជំពូកពេញលេញ យេរេមា 16