គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 15:16-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌បន្ទូល​ទ្រង់ ទូល‌បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ‌បន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ទូល‌បង្គំ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទូល‌បង្គំ​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់

17. ទូល‌បង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូល‌បង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​មាន​ពេញ​ដោយ​សេចក្តី​គ្នាន់‌ក្នាញ់

18. ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្តី​ទុក្ខ​ព្រួយ នៅ​ជានិច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ជា ក៏​មិន​ព្រម​សះ​សោះ​ដូច្នេះ តើ​ទ្រង់​នឹង​បាន​ដូច​ជា​សេចក្តី​បញ្ឆោត ដល់​ទូល‌បង្គំ​ជា​ពិត គឺ​ដូច​ជា​ទឹក​ដែល​មិន​ទៀង​ឬ។

19. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា បើ​ឯង​នឹង​វិល​មក​វិញ នោះ​អញ​នឹង​នាំ​ឯង​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ឈរ​នៅ​មុខ​អញ ហើយ​បើ​ឯង​នឹង​ញែក​របស់​ថ្លៃ​វិសេស​ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​ឯង​នឹង​បាន​ដូច​ជា​មាត់​អញ គេ​នឹង​វិល​មក​ឯ​ឯង​វិញ តែ​ឯង​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ

20. អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​ជន‌ជាតិ​នេះ គេ​នឹង​ច្បាំង​នឹង​ឯង តែ​មិន​អាច​នឹង​ឈ្នះ​បាន​ទេ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

21. អញ​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ ហើយ​នឹង​លោះ​ឯង​ចេញ​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច។

សូមអានជំពូកពេញលេញ យេរេមា 15