គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 15:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​អញ​ក៏​ដោយ គង់​តែ​ចិត្ត​អញ​មិន​បែរ​ទៅ​ឯ​ជន‌ជាតិ​នេះ​វិញ​ឡើយ ចូរ​បោះ​គេ​ឲ្យ​ផុត​ពី​ភ្នែក​អញ​ចេញ ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ

2. បើ​កាល​ណា​គេ​សួរ​ឯង​ថា តើ​ឲ្យ​យើង​ចេញ​ទៅ​ឯ​ណា នោះ​ចូរ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពួក​ណា​ដែល​សំរាប់​ស្លាប់ នោះ​ត្រូវ​ចេញ​ទៅ​ស្លាប់​ចុះ ហើយ​ពួក​ណា​ដែល​សំរាប់​ដាវ ឲ្យ​គេ​ទៅ​ឯ​ដាវ​ទៅ និង​ពួក​ណា​ដែល​សំរាប់​អំណត់‌អត់ ឲ្យ​គេ​អត់‌ឃ្លាន​ចុះ ឯ​ពួក​ណា​ដែល​សំរាប់​ដឹក​ទៅ​ជា​ឈ្លើយ នោះ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ​ដែរ

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ដំរូវ​ឲ្យ​មាន​៤​មុខ​កើត​ឡើង​ដល់​គេ គឺ​ដាវ​សំរាប់​កាប់​សំឡាប់​១ ឆ្កែ​សំរាប់​ហែក​ស៊ី​១ និង​សត្វ​ហើរ​លើ​អាកាស​១ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សំរាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង

4. អញ​នឹង​ធ្វើ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​មក​នា​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាន៉ាសេ ជា​បុត្រា​ហេសេគា ស្តេច​ស្រុក​យូដា និង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡិម។

សូមអានជំពូកពេញលេញ យេរេមា 15