គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 12:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ទ្រង់ នោះ​ទ្រង់​សុចរិត​ទេ ប៉ុន្តែ​ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ទ្រង់ ពី​ដើម​ហេតុ​នៃ​ការណ៍​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ​របស់​មនុស្ស​អាក្រក់​តែង‌តែ​ចំរើន​ឡើង ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​កំបត់ បាន​នៅ​ជា​ឥត​កង្វល់​ដូច្នេះ

2. ទ្រង់​បាន​ដាំ​គេ អើ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង អើ គេ​កើត​ផល​ផង គេ​យក​ទ្រង់​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ទ្រង់​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ

3. តែ​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ស្គាល់​ទូល‌បង្គំ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ ដែល​នៅ​ជិត​ទ្រង់​ជា​យ៉ាង​ណា សូម​ទ្រង់​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សំរាប់​នាំ​ទៅ​សំឡាប់ ហើយ​ដំរូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សំឡាប់

4. ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក ហើយ​តិណ‌ជាតិ​ទាំង‌ឡាយ​នៅ​ពេញ​ស្រុក​ត្រូវ​ស្វិត​ក្រៀម​ទៅ​ដល់​កាល​ណា​ទៀត សត្វ​ជើង​៤ និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ត្រូវ​វិនាស​បាត់​ទៅ ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្រុក​នេះ ដ្បិត​គេ​និយាយ​ថា ព្រះ​នឹង​មិន​ឃើញ​ចុង​បំផុត​របស់​យើង​ឡើយ។

5. បើ​ឯង​បាន​រត់​ជា​មួយ​នឹង​ពួក​ថ្មើរ​ជើង ហើយ​គេ​បាន​នាំ​ឲ្យ​ឯង​អស់​កំឡាំង ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ប្រណាំង​នឹង​សេះ​បាន ហើយ​បើ​នៅ​ក្នុង​ស្រុក​ដ៏​មាន​សន្តិ‌សុខ ឯង​មិន‌សូវ​មាន​សេចក្តី​សុខ​ទេ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​កាល​ដែល​ទន្លេ​យ័រដាន់​ជន់​ពេញ​កំឡាំង​ឡើង

6. ដ្បិត​ទោះ​ទាំង​ពួក​បង​ប្អូន​ឯង និង​ពួក​គ្រួ​ឪពុក​ឯង ក៏​បាន​ប្រព្រឹត្ត​ដោយ​កំបត់​នឹង​ឯង​ដែរ គេ​បាន​ស្រែក​ហៅ​យ៉ាង​ខ្លាំង​តាម​ក្រោយ​ឯង​ផង តែ​ទោះ​បើ​និយាយ​ពាក្យ​ស្រួល​ល្អ​ក៏​ដោយ​គង់​តែ​មិន​ត្រូវ​ជឿ​តាម​គេ​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 12