ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡាគី 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ ហើយ​នឹង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ

2. តែ​ព្រះ‌អាទិត្យ នៃ​សេចក្តី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប សំរាប់​ឯង​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ឈ្មោះ​អញ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ លោត‌កញ្ឆេង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល

3. ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​ដែល​ធ្វើ​ការ​នោះ ឯង​រាល់​គ្នា​នឹង​ជាន់​ឈ្លី​ពួក​អាក្រក់​បង់ ដ្បិត​គេ​នឹង​ដូច​ជា​ផេះ​នៅ​ក្រោម​បាទ​ជើង​របស់​ឯង​រាល់​គ្នា។

4. ចូរ​នឹក​ចាំ​ពី​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​អញ ដែល​អញ​បាន​បង្គាប់​ដល់​លោក នៅ​លើ​ភ្នំ​ហោរែប​សំរាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​នោះ

5. មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់​គ្នា

6. លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្តី​បណ្តាសា។:៚ សញ្ញា​ចាស់​ចប់​ប៉ុណ្ណេះ