គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡាគី 2:10-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. យើង​ទាំង​អស់​គ្នា តើ​មិន​មាន​ឪពុក​តែ​១​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​យើង​ប្រព្រឹត្ត​ដោយ​ក្បត់ ចំពោះ​បង​ប្អូន​រៀង​ខ្លួន ទាំង​ធ្វើ​បង្អាប់​ដល់​សេចក្តី​សញ្ញា​របស់​ពួក​អយ្យ‌កោ​យើង​ផង​ដូច្នេះ

11. យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បាន​បង្គាប់​សេចក្តី​ដែល​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​សេចក្តី​ដែល​គួរ​ឲ្យ​គេ​បាន​ស្រឡាញ់​វិញ គឺ​បាន​យក​កូន​ស្រី​របស់​ព្រះ​ដទៃ​ធ្វើ​ជា​ប្រពន្ធ

12. ព្រះ‌យេហូវ៉ា ទ្រង់​នឹង​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ​ចេញ​ពី​ត្រសាល​យ៉ាកុប​ទៅ ទាំង​គ្រូ ទាំង​សិស្ស ហើយ​ទាំង​អ្នក​ដែល​យក​ដង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង

សូមអានជំពូកពេញលេញ ម៉ាឡាគី 2