គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡាគី 2:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ហើយ​ឥឡូវ​នេះ ឱ​ពួក​សង្ឃ​អើយ សេចក្តី​បង្គាប់​នេះ គឺ​ដល់​ឯង​រាល់​គ្នា

2. ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​អញ​ទេ នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ចាត់​សេចក្តី​បណ្តាសា ឲ្យ​មក​លើ​ឯង​រាល់​គ្នា អញ​នឹង​ដាក់​បណ្តាសា​ដល់​ពរ​របស់​ឯង អើ​អញ​បាន​ដាក់​បណ្តាសា​ហើយ ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ

3. មើល​អញ​នឹង​បំផ្លាញ​ពូជ​ពង្រោះ​របស់​ឯង​ទៅ អញ​នឹង​ជះ​លាមក​ទៅ​លើ​មុខ​ឯង​រាល់​គ្នា គឺ​ជា​លាមក​ពី​ដង្វាយ​យញ្ញ‌បូជា​របស់​ឯង ហើយ​គេ​នឹង​ដឹក​ឯង​ចេញ​ទៅ​ជា​មួយ​ផង

4. នោះ​ឯង​រាល់​គ្នា​នឹង​ថា អញ​បាន​ឲ្យ​សេចក្តី​បង្គាប់​នេះ មក​ដល់​ឯង​ហើយ ដើម្បី​ឲ្យ​សេចក្តី​សញ្ញា​របស់​អញ​បាន​នៅ​ជា​មួយ​នឹង​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

សូមអានជំពូកពេញលេញ ម៉ាឡាគី 2