3. ដៃគេចាប់កាន់អំពើអាក្រក់ប្រុងនឹងធ្វើដោយខ្មីឃ្មាត ឯចៅហ្វាយ គេក៏សូម ហើយចៅក្រមក៏ប្រុងនឹងស៊ីសំណូកដែរ ឯអ្នកធំ គេពោលពីសេចក្តីប៉ងប្រាថ្នាអាក្រក់ ដែលនៅក្នុងចិត្តខ្លួន គឺយ៉ាងនោះឯងដែលគេប្រមុំការអាក្រក់របស់គេ
4. មនុស្សល្អបំផុតនៅក្នុងពួកគេ ក៏ប្រៀបដូចជាបន្លា ហើយអ្នកដែលរាប់ជាទៀងត្រង់ ក៏អាក្រក់ជាងរបងធ្វើពីបន្លាទៅទៀត ថ្ងៃនៃពួកចាំយាមរបស់ឯង គឺជាថ្ងៃធ្វើទោសដល់ឯង បានមកដល់ហើយ គ្រានោះ នឹងបានជាគ្រាអាំងឡាំងដល់ឯង
5. កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ
6. ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។
7. ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ
8. ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ
9. ខ្ញុំនឹងរងទ្រាំចំពោះសេចក្តីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងរងទ្រាំដរាបដល់ទ្រង់កាន់ក្តីជំនួសខ្ញុំ ហើយបានសំរេចសេចក្តីយុត្តិធម៌ដល់ខ្ញុំ នោះទ្រង់នឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្តីសុចរិតរបស់ទ្រង់
10. គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយនឹងមានសេចក្តីខ្មាសគ្របលើនាង ដែលនិយាយមកខ្ញុំថា តើព្រះយេហូវ៉ា ជាព្រះនៃឯង នៅឯណា ឯភ្នែកខ្ញុំនឹងឃើញបំណងចិត្តកើតដល់នាង នាងនឹងត្រូវជាន់ឈ្លីឥឡូវ ដូចជាភក់នៅក្នុងផ្លូវ
11. នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ