គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 5:8-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. យ៉ាង​នោះ​ដៃ​ឯង​នឹង​បាន​លើក​ឡើង​លើ​ពួក​ដែល​តតាំង​នឹង​ឯង ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​នឹង​ត្រូវ​កាត់​ចេញ​ទៅ។

9. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​កាត់​អស់​ទាំង​សេះ​របស់​ឯង​ពី​ពួក​ឯង​ចេញ ហើយ​នឹង​បំផ្លាញ​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ

10. អញ​នឹង​កាត់​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ឯង​ចេញ ហើយ​នឹង​រំលំ​គ្រប់​ទាំង​ទី​មាំ‌មួន​របស់​ឯង​បង់

11. អញ​នឹង​កំចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ នោះ​ឯង​នឹង​គ្មាន​គ្រូ​នក្ខត្ត‌ឫក្ស​ទៀត​ត​ទៅ

12. អញ​នឹង​បំផ្លាញ​រូប​ឆ្លាក់ និង​បង្គោល​គោរព​ចេញ​ពី​កណ្តាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៅ

13. អញ​នឹង​រំលើង​រូប​ព្រះ​របស់​ឯង ចេញ​ពី​កណ្តាល​ឯង​បង់ ហើយ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង

14. អញ​នឹង​សំរេច​ការ​សង‌សឹក នៅ​លើ​អស់​ទាំង​សាសន៍​ដែល​មិន​ព្រម​ស្តាប់ ដោយ​សេចក្តី​កំហឹង និង​សេចក្តី​ឃោរ‌ឃៅ។

សូមអានជំពូកពេញលេញ មីកា 5