គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 3:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឯ​ពួក​ហោរា​ដែល​នាំ​ឲ្យ​ជន‌ជាតិ​វង្វេង​ចេញ ជា​ពួក​អ្នក​ដែល​ទាយ​ជា​សេចក្តី​សុខ ក្នុង​កាល​ដែល​មាន​អ្វី​ទំពារ​ស៊ី តែ​បើ​អ្នក​ណា​មិន​ដាក់​អ្វី​ក្នុង​មាត់​គេ​ទេ នោះ​គេ​គិត​ទាំង​ច្បាំង​នឹង​អ្នក​នោះ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពួក​នោះ​ថា

6. ដោយ​ហេតុ​នោះ នឹង​មាន​សុទ្ធ​តែ​យប់​ដល់​ឯង​រាល់​គ្នា ឯង​នឹង​មិន​ឃើញ​ការ​ជាក់​ស្តែង​ទៀត ហើយ​នឹង​មាន​សុទ្ធ​តែ​ងងឹត​ដល់​ឯង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​ឯង​ទាយ​ឡើយ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ហោរា​ទៅ ហើយ​ថ្ងៃ​នឹង​បាន​ងងឹត​សូន្យ​ដល់​គេ

7. ពួក​អ្នក​មើល‌ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ទាយ​នឹង​ទាល់​គំនិត អើ គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ

8. តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្តី​យុត្តិ‌ធម៌ និង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រា‌អែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។

9. ឱ​ពួក​ជា​ប្រមុខ​នៃ​វង្ស​យ៉ាកុប និង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រា‌អែល ជា​ពួក​អ្នក​ដែល​ខ្ពើម​សេចក្តី​យុត្តិ‌ធម៌ ហើយ​ធ្វើ​ឲ្យ​សេចក្តី​ត្រឹម‌ត្រូវ​ប្រែ‌ប្រួល​ទៅ​អើយ ចូរ​ស្តាប់​សេចក្តី​នេះ​ចុះ

10. ឯង​រាល់​គ្នា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ឈាម ហើយ​ក្រុង​យេរូ‌សាឡិម​ដោយ​សេចក្តី​ទុច្ចរិត

សូមអានជំពូកពេញលេញ មីកា 3