គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 5:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ពួក​អ្នក​ដែល​ដេញ​តាម គេ​ជិះ​ក​យើង​ខ្ញុំ យើង​ខ្ញុំ​ក៏​អស់​កំឡាំង​ឥត​មាន​ពេល​សំរាក​ឡើយ

6. យើង​ខ្ញុំ​បាន​ហុច​ដៃ​ទៅ​ឯ​ពួក​សាសន៍​អេស៊ីព្ទ និង​ពួក​សាសន៍​អាស‌ស៊ើរ​ផង ដើម្បី​ឲ្យ​បាន​អាហារ​បរិភោគ

7. ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ​ក៏​វិនាស​អស់​ទៅ ឯ​យើង​ខ្ញុំ​ក៏​បាន​ត្រូវ​រង​អំពើ​ទុច្ចរិត​របស់​គាត់​ដែរ

8. មាន​ពួក​អ្នក​បំរើ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​ខ្ញុំ ឥត​មាន​អ្នក​ណា​នឹង​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ឡើយ

9. យើង​ខ្ញុំ​បាន​អាហារ​មក ដោយ​ប្រថុយ​ជីវិត​ចំពោះ​ដាវ​នៅ​ទី​រហោ‌ស្ថាន

10. ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង‌ក្រាន ដោយ​ព្រោះ​កំដៅ​នៃ​ការ​អត់‌ឃ្លាន

11. គេ​បាន​ចាប់​កំហែង​ពួក​ស្រី​នៅ​ក្រុង​ស៊ីយ៉ូន និង​ពួក​ក្រមុំៗ​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា

12. ឯ​ពួក​ចៅ‌ហ្វាយ បាន​ត្រូវ​គេ​ចង​ដៃ​ព្យួរ ហើយ​គេ​មិន​ខ្លាច​មុខ​ពួក​ចាស់‌ទុំ​ទេ

13. ពួក​កំឡោះៗ បាន​ត្រូវ​សែង​ត្បាល់‌កិន ហើយ​កូន​ក្មេង​ដើរ​ព័ន្ធ​ជើង​ទ្រេត‌ទ្រោត​ក្រោម​បាច់​ឱស

14. ពួក​ចាស់‌ទុំ​បាន​ផុត​បាត់​ពី​ទ្វារ​ក្រុង​ទៅ ហើយ​ពួក​កំឡោះៗ​ក៏​លែ​ងលេង​ភ្លេង​ទៀត

15. ឯ​សេចក្តី​អំណរ​របស់​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ ហើយ​ការ​លោត‌កញ្ឆេង​របស់​យើង​ខ្ញុំ បាន​ត្រឡប់​ទៅ​ជា​ការ​សោយ‌សោក​វិញ

16. មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ‌ហើយ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប

17. ដោយ​ហេតុ​នេះ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ស្រយុត​ចុះ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ជា​ងងឹត ដោយ​ព្រោះ​ការ​ទាំង​នេះ​ដែរ

សូមអានជំពូកពេញលេញ បរិទេវ 5