គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 4:14-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. គេ​ដើរ​វីម‌វាម ដូច​ជា​មនុស្ស​ខ្វាក់​នៅ​តាម​ផ្លូវ គេ​សុទ្ធ​តែ​ប្រឡាក់​ដោយ​ឈាម ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពាល់​សំលៀក‌បំពាក់ របស់​គេ​បាន​ឡើយ

15. មនុស្ស​ទាំង‌ឡាយ​ស្រែក​ដល់​គេ​ថា ចូរ​ទៅ​ចុះ អា​គំរក់ ចូរ​ចេញ​ទៅ ទៅៗ កុំ​មក​ពាល់​អ្វី​ឡើយ កាល​គេ​បាន​រត់​ទៅ ហើយ​ដើរ​សាត់​ព្រាត់​ទៀត នោះ​មនុស្ស​នៅ​កណ្តាល​អស់​ទាំង​សាសន៍​បាន​ថា គេ​នឹង​មិន​អាស្រ័យ​នៅ​ទី​នេះ​ទៀត​ឡើយ

16. សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា បាន​កំចាត់‌កំចាយ​គេ​ទៅ ទ្រង់​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​សង្ឃ ក៏​មិន​បាន​រាប់​អាន​ពួក​ចាស់‌ទុំ​ដែរ។

17. ភ្នែក​យើង​រាល់​គ្នា​ស្រវាំង​ទៅ ដោយ​ចាំ​មើល​ឲ្យ​បាន​ជំនួយ ដែល​ឥត​ប្រយោជន៍​មក​ជួយ​យើង ការ​ដែល​យើង​បាន​រង់‌ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍១ ដែល​ជួយ​សង្គ្រោះ​មិន​បាន

18. គេ​ដេញ​តាម​ជំហាន​យើង​ដល់​ម៉្លេះ​បាន​ជា​យើង​ចេញ​ទៅ​ឯ​ផ្លូវ​មិន​បាន ឯ​ចុង​បំផុត​របស់​យើង​កាន់​តែ​ជិត​ដល់ កំណត់​យើង​ក៏​សំរេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ

19. ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័ស​ជាង​ឥន្ទ្រី​នៅ​លើ​អាកាស គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន

សូមអានជំពូកពេញលេញ បរិទេវ 4