គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 1:18-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្ត​ទ្រង់ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ​ពិចារណា​មើល​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំឡោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ

19. ខ្ញុំ​បាន​ហៅ​ពួក​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​សង្ឃ និង​ពួក​ចាស់‌ទុំ​របស់​ខ្ញុំ​បាន​រលត់​ទៅ​នៅ​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​សំរាប់​ចំរើន​កំឡាំង​ខ្លួន។

20. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់ មាន​សេចក្តី​វេទនា ចិត្ត​ខ្ញុំ​ម្ចាស់​ទុរន់‌ទុរា ចិត្ត​ខ្ញុំ​ម្ចាស់​ក្រឡាប់​ចុះ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ម្ចាស់​បាន​បះ‌បោរ​ជា​ខ្លាំង​ហើយ នៅ​ខាង​ក្រៅ​ដាវ​បង្អត់​បង់ ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្តី​ស្លាប់​ដែរ

21. គេ​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​ថ្ងូរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន បាន​ឮ​ដំណឹង​ពី​សេចក្តី​លំបាក​របស់​ខ្ញុំ​ម្ចាស់ ហើយ​គេ​សប្បាយ​ចិត្ត ដោយ​ព្រោះ​ទ្រង់​បាន​ធ្វើ​យ៉ាង​នេះ ឯ​ទ្រង់ៗ​នឹង​ឲ្យ​ថ្ងៃ ដែល​ទ្រង់​បាន​ប្រកាស​ប្រាប់​នោះ បាន​មក​ដល់ នោះ​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ​ម្ចាស់​វិញ

22. សូម​ឲ្យ​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ បាន​លេច​មក នៅ​ចំពោះ​ទ្រង់ ហើយ​សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​ជា​ទ្រង់​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់​ដោយ​ព្រោះ​អស់​ទាំង​អំពើ​រំលង​របស់​ខ្ញុំ​ម្ចាស់​ដែរ ដ្បិត​ខ្ញុំ​ម្ចាស់​ថ្ងូរ​ជា​ច្រើន ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ល្វើយ​ផង។

សូមអានជំពូកពេញលេញ បរិទេវ 1